ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នីបានអញ្ជើញចូលរួមពិធីបុណ្យពុទ្ធាភិសេក និងឆ្លងសារមន្ទីរពិស្តារប្រាំពីរចប់ និងខួបគម្រប់១០ឆ្នាំ និងគម្រប់១៦ឆ្នាំជូនចំពោះសម្តេចអគ្គមហាធម្មពោធិសាល ជាសុីម

នៅល្ងាចថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាននិងលោកជំទាវ ជា សុផាកន្នីបានអញ្ជើញចូលរួមពិធីបុណ្យពុទ្ធាភិសេក និងឆ្លងសារមន្ទីរពិស្តារប្រាំពីរចប់ និងខួបគម្រប់១០ឆ្នាំ និងគម្រប់១៦ឆ្នាំ ជូនចំពោះសម្តេចអគ្គមហាធម្មពោធិសាល ជាសុីម អតីតប្រធានព្រឹទ្ធសភា និងជាអតីតប្រធានគណបក្សប្រជាជនកម្ពុជា និងលោកជំទាវញ៉ែម សឿន ជាសុីម ផ្តើមបុណ្យដោយសម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន នៅភូមិកន្លែងជ្រៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។