ត្បូងឃ្មុំ ៖ ឯកឧត្ដម ង៉ូវ បូរីណា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញដឹកនាំមន្រ្ដីរាជការ ប្រគល់កូនឈេីជូនប្រជាពលរដ្ឋ សិស្សានុសិស្ស ដោយមានការអញ្ជេីញចូលរួមពី លោកជំទាវ ងិន លីណា រដ្ឋលេខាធិកាក្រសួងបរិស្ថាន ឯកឧត្ដម ហ៊ុយ ហានសុង រដ្ឋលេខាធិកាក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ មន្ត្រីរាជការ អាជ្ញាធរ មូលដ្ឋាន និងប្រជាពលរដ្ឋ សិស្សានុសិស្ស ប្រមាណជាង ២០០នាក់ ព្រមទាំងបានដឹកនាំ ដាំដេីមឈេី ស្របតាមបណ្ដោយប្រឡាយទឹក ស្ថិតក្នុងភូមិទួលតាហោ ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥។
ក្នុងសកម្មភាពនាំគ្នាដាំដេីមឈេីនេះផងដែរ ជាការចូលរួមយ៉ាងសកម្មលេីយុទ្ធនាការ “ពន្លកបៃតង ” ដែលនៅក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ជាពិសេសបានបណ្តុះផ្នត់គំនិតដល់កូនចៅជំនាន់ក្រោយ ឲ្យទូលំទូលាយ ចេះស្រលាញ់បរិស្ថាន និងចូលរួមការពារធនធានធម្មជាតិទាំងអស់គ្នា ព្រមទាំងពង្រីកគម្របបៃតង និងអព្យាក្រឹតកាបូននៅកម្ពុជា ។
ឯកឧត្ដមបានបន្ដថា: ក្រសួងបរិស្ថាននិង មន្ទីរបរិស្ថាន គ្រប់រាជធានីខេត្តនឹង ផ្ដល់ ឬចែកកូនឈេី ជូនប្រជាពលរដ្ឋយកទៅធ្វេីការដាំដុះដោយឥតគិតថ្លៃ ។ ជាមួយគ្នានេះដែរ ឯកឧត្ដម បានអំពាវនាវ ដល់បងប្អូន ប្រជាពលរដ្ឋ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ មន្ដ្រីរាជការ ចូលរួមដាំដេីមឈេីឱ្យច្រេីន តាម ដែលអាចធ្វេីទៅបានក្នុងរដូវវស្សារខាងមុខនេះ ។
ឆ្លៀតក្នុងឱកាសនេះផងដែរ ក្នុងស្មារតីជាតិ ស្រលាញ់សន្តិភាព និងការពារទឹកដី ស្របពេលជាតិយើង បាននិងកំពុងទទួលរងនូវមហិច្ឆិតាចង់ឈ្លានពានបូរណៈភាពទឹកដីអំពីជាតិសាសន៍ជិតខាង ដែលវង្វេងប្រវត្តិសាសន៍គ្មានការខ្មាសអៀន កក្នុងនាមឯកឧត្ដម ជាប្រជាពលរដ្ឋ និងមន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សានុសិស្ស អាជ្ញាធរមមូលដ្ឋានគ្រប់រូបជាសមរភូមិក្រោយ គាំទ្រសមរភូមិមុខ បានរួបរួមគ្នា គោរពអរគុណ និងគោរពតាមនូវ គោលនយោបាយការពារជាតិ ការពារបូរណៈភាពទឹកដី ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានការសាទរគាំទ្រ នននិងចូលរួមយ៉ាងពុះពារ ស្មោះស្ម័គ្រអស់ពីដួងចិត្ត ក្នុងការជួយឧបត្ថម្ភ ទាំងកម្លាំងកាយចិត្ត កម្លាំងទ្រព្យ ដល់បងប្អូនកងយោធពលខេមរភូមិន្ទ ដែលកំពុងឈរជេីងនៅសមរភូមិមុខ បានលះបង់សាច់ស្រស់ឈាមស្រស់ ឈរជើងតាមបន្ទាត់ព្រំដែនចាំទប់ទល់ការឈ្លានពានពីពួកទ័ពសៀម។