ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលជំនាញ «ភាពជាអ្នកដឹកនាំ និងប្រសិទ្ធភាពនៃការគ្រប់គ្រង» និងធ្វើបាឋកថាស្តីពី «ការដឹកនាំស្ថាប័ន និងទំនាក់ទំនងសាធារណៈ» នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងសិក្ខាកាមចំនួន ១៤១នាក់ មកពីអគ្គនាយកដ្ឋានចំណុះក្រសួងព័ត៌មាន និងបណ្តាអង្គភាពមិនចំណុះក្របខណ្ឌក្រសួង ពាក់ព័ន្ធនឹងវិស័យសារព័ត៌មាន និងសោតទស្សន៍។
ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី បើកវគ្គបណ្តុះបណ្តាលជំនាញ «ភាពជាអ្នកដឹកនាំ និងប្រសិទ្ធភាពនៃការគ្រប់គ្រង»
