ក្រសួងបរិស្ថានប្រកាសបើកគម្រោង «មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន» ឆ្ពោះទៅកម្ពុជាបៃតង

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងបរិស្ថានបានប្រកាសបើកជាផ្លូវការនូវគម្រោង «លើកកម្ពស់កិច្ចសហប្រតិបត្តិការដើម្បីគាំទ្រដល់ការអនុវត្ត និងប្រតិបត្តិការមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន» ក្រោមជំនួយឧបត្ថម្ភពីមូលនិធិពិសេសកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (Lancang-Mekong Cooperation Special Fund)។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន…

Read More
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានអញ្ជើញចូលរួមកិច្ចប្រជុំចង្អៀតពិភាក្សាអំពីសមត្ថកិច្ចពាក់ព័ន្ធនឹងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធទុកដាក់សំរាម សំណល់រឹងទីប្រជុំជន

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបានអញ្ជើញចូលរួមកិច្ចប្រជុំចង្អៀតពិភាក្សាអំពីសមត្ថកិច្ចពាក់ព័ន្ធនឹងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធទុកដាក់សំរាម សំណល់រឹងទីប្រជុំជន ក្រោមអធិបតីភាព ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ដែលមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ…

Read More
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រួមជាមួយពលរដ្ឋនៅស្រុកពញាក្រែក បន្តឧបត្ថម្ភគ្រឿងឧបភោគបរិភោគជូនពលរដ្ឋភៀសសឹក និងវីរៈកងទ័ព​ជួរមុខ

នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានអញ្ជើញចុះទៅស្រុកពញាក្រែកដើម្បីរៀបចំស្បៀងអាហារ គ្រឿងឧបភោគបរិភោគព្រមទាំងរបស់របរប្រើប្រាសចាំបាច់ជាច្រើនចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងភៀសសឹកពីតំបន់មានជម្លោះព្រំដែនកម្ពុជា-ថៃនៅក្នុងជំរំសុវត្ថិភាព ។

Read More
ក្នុងស្មារតីខ្មែរជួយខ្មែរ ខ្មែរ​តែមួយ​ ឯកឧត្ដម ឆេង គឹមស៊ុន និង ឯកឧត្ដម ង៉ូវ បូរីណា​ នាំយកគ្រឿង ឧបភោគ បរិភោគ និងសម្ភារៈ ប្រើប្រាស់ ប្រគល់ជូន វីរៈកងទ័ព និងជនភៀសសឹក ខេត្ត ព្រះវិហារ

ព្រះវិហារ ៖ ដោយតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួង បរិស្ថាន ឯកឧត្ដម ឆេង គឹមស៊ុន និងឯកឧត្ដម ង៉ូវ បូរីណា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានដឹកនាំគណៈប្រតិភូក្រសួងបរិស្ថាន និងតំណាងសប្បុរសជន នាំយកគ្រឿងឧបភោគ…

Read More
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានទទួលជួបក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ទៅបរទេស

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានទទួលជួបក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ទៅបរទេស ដូចជាប្រទេសហុងគ្រី១៦នាក់ ប្រទេសជប៉ុន២៣នាក់ ប្រទេសចិន១៣នាក់ និងប្រទេសអៀរឡង់៣នាក់ សរុប៥៥នាក់ នៅទីស្តីការក្រសួងបរិស្ថាន សាលម៉ុកម៉ារ៉េត។

Read More
មន្រ្តីបរិស្ថានចុះពិនិត្យ និងរកឃើញរោងចក្រផលិតថ្នាំជក់មួយកន្លែងនៅខេត្តកំពង់ស្ពឺ បានបង្កក្លិនឈួលក្នុងខ្យល់

បន្ទាប់ពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន រួមជាមួយការចុះពិនិត្យផ្ទាល់ មន្រ្តីក្រសួងបរិស្ថាន ដឹកនាំដោយ លោក អ៊ុង វុទ្ធី អនុប្រធាននាយកដ្ឋាន នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ បានរកឃើញ ការបង្កឱ្យមានភាពកខ្វក់ក្នុងខ្យល់ បង្កឡើងដោយ រោងចក្រ កែច្នៃសន្លឹកថ្នាំជក់ កោះប៉ែន នៅភូមិដំណាក់ពង្រ…

Read More
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញចូលរួមក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាលក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញចូលរួមក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាលក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ កក្កដា ២០២៥។ រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ បាននិងកំពុងបន្តការយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍប្រទេសជាតិ និងការងារកែទម្រង់សំខាន់ៗជាច្រើន ក្នុងគោលដៅបម្រើឧត្តមប្រយោជន៍ជាតិ និងឆ្លើយតបឱ្យបានទាន់ពេលវេលាទៅនឹងសេចក្តីត្រូវការជាក់ស្តែងរបស់ប្រជាជន។ ក្របខ័ណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល ត្រូវបានបង្កើតឡើងស្របតាមស្ថានភាពបច្ចុប្បន្ននៅកម្ពុជា…

Read More
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានអញ្ជើញចូលរួមព្រះរាជពិធី រុក្ខទិវា ក្រោមព្រះរាជធិបតីព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅក្នុងកសិដ្ឋានផលិតពូជដំណាំតំបន់ដីខ្ពស់ចំការលើភូមិកសិដ្ឋាន ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥

នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានអញ្ជើញចូលរួមព្រះរាជពិធី រុក្ខទិវា ក្រោមព្រះរាជធិបតីព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅក្នុងកសិដ្ឋានផលិតពូជដំណាំតំបន់ដីខ្ពស់ចំការលើ ភូមិកសិដ្ឋាន ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។

Read More
ក្រសួងបរិស្ថាន តម្រូវឱ្យក្រុមហ៊ុន Guowang State (Cambodia) Food Co., Ltd. ត្រូវបញ្ឈប់ ការបញ្ចេញ សំណល់រាវចេញពីទីតាំងក្រុមហ៊ុន ជាបន្ទាន់

ក្រសួងបរិស្ថាន បានតម្រូវឱ្យក្រុមហ៊ុន Guowang State (Cambodia) Food Co., Ltd. ត្រូវបញ្ឈប់ ការបញ្ចេញ សំណល់រាវចេញពីទីតាំងក្រុមហ៊ុន ជាបន្ទាន់ ទោះក្នុងរូបភាព ឬក្នុងគោលបំណងណាក៏ដោយ រហូតដល់ មានការសម្រេចជាថ្មី ពីក្រសួងបរិស្ថាន។ សូមជម្រាបជូនថា ក្រុមហ៊ុនGuowang State…

Read More