ក្រសួងបរិស្ថានរៀបចំពិធីបួងសួងដល់វត្ថុសក្តិសិទ្ធ បារមីមានឬទ្ធិ ជួយឃុំគ្រងការពារវីរៈកងទ័ព និងប្រជាពលរដ្ឋខ្មែរ ជួបតែសេចក្តីសុខ សុវត្ថិភាពទាំងអស់គ្នា 

នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ ចំពោះមុខព្រះភ័ក្រព្រះអង្គដ៏សក្តិសិទ្ធ និងព្រះសង្ឃ នៃវត្តព្រះធាតុបាស្រី ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោកជំទាវ ជា សុផាកន្នី ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងបរិស្ថាន ព្រមទាំងមន្រ្តីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួងបរិស្ថាន និងអាជ្ញាធរមូលដ្ឋានស្រុកអូររាំងឪ បានអញ្ជើញចូលរួមពិធីបួងសួងដល់វត្ថុសក្តិសិទ្ធ បារមីមានឬទ្ធិទាំងឡាយ ទាំងពួង ជួយឃុំគ្រងការពារវីរៈកងទ័ពនិងប្រជាពលរដ្ឋខ្មែរទាំងអស់ ជួបតែសេចក្តីសុខ សុវត្ថិភាព និងឈ្នះអស់សត្រូវឈ្លានពានទាំងឡាយ។