លោកជំទាវ ងិន លីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន អនុប្រធានក្រុមការងារស្រុកអូររាំងឪ និងជាប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារចុះមូលដ្ឋានឃុំគងជ័យ តំណាង ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នាថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ បាននាំយកគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ចាំបាច់សម្រាប់យកទៅសួរសុខទុក្ខដល់វីរៈកងទ័ពកំពុងឈរជើងការពារព្រំដែនកម្ពុជា-ថៃ និងប្រជាពលរដ្ឋភៀសសឹកជាង ១៥,០០០នាក់ នៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
គួរបញ្ជាក់ផងដែរថា កានាំយកអំណាយពីខេត្តត្បូងឃ្មុំ ដឹកនាំដោយលោក ណុប ឡុងឌី អភិបាលរងខេត្តត្បូងឃ្មុំ ,លោកជា ណារ៉ុន អភិបាលស្រុកអូររាំងឪ ព្រមទាំងស្រុកក្រូចឆ្មារ ស្រុកតំបែរ នៃខេត្តត្បូងឃ្មុំ មានជាស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ចាំបាច់សម្រាប់យកទៅសួរសុខទុក្ខដល់វីរៈកងទ័ពកំពុងឈរជើងការពារព្រំដែនកម្ពុជា-ថៃ នៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដោយមានការចូលរួមផ្តល់ និងទទួលដោយឧត្តមសេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច អគ្គស្នងការរងនគរបាលជាតិ និងអភិបាលរងខេត្តឧត្តរមានជ័យ ប្រចាំការជំរុំជនភៀសសិកនៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ និងបានបន្តសម្របសម្រួលរៀបចំកម្មវិធីនាំយកអំណាយជាស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ចាំបាច់ សម្រាប់ចែកជូនជនភៀសសឹកចំនួនជិត ៤០០០គ្រួសារ មានចំនួន ១៥,០០០នាក់ នៅស្រុកបន្ទាយអំពិល ខេត្តឧត្តមមានជ័យ។