ព័ត៌មានជាតិ និងសន្តិសុខសង្គម ព័ត៌មានអន្តរជាតិ មេទ័ពកម្ពុជា និងជប៉ុន បង្កើននូវកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ Dermt Jun 25, 2025 0 (ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥, ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ូរីស៊ីតា យ៉ាស៊ូនូរី មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅអគ្គបញ្ជាការដ្ឋាន ខណៈដែលឯកឧត្ដម ដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។ ក្នុងឱកាសនោះ ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានសម្តែងនូវការស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ូរីស៊ីតា យ៉ាស៊ូនូរី ហើយតាមរយៈទស្សនកិច្ចនេះនឹងនាំមកនូវការពង្រឹង ពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ កម្ពុជា-ជប៉ុន ជាពិសេសរវាងថ្នាក់ដឹកនាំកងទ័ពជើងគោកទាំងពីរកាន់តែខ្លាំងក្លាថែមទៀត។ ឯកឧត្តម អគ្គមេបញ្ជាការ បានថ្លែងអំណរគុណប្រទេសជប៉ុន ដែលបានចូលរួមយ៉ាងសកម្មក្នុងដំណើរការបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃនៅកម្ពុជា និងការចូលរួមការកសាង រក្សាសន្តិភាពនៅកម្ពុជា ដែលមាន ឯកឧត្ដម យ៉ាស៊ូស៊ី អាកាស៊ី ជាតំណាងពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកបេសកកម្មអ៊ុនតាក់។ ឯកឧត្តម បន្តថា ក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ ជប៉ុននៅតែបន្តជួយបណ្តុះបណ្តាលធនធានមនុស្ស ការពង្រឹងវិស័យសុខាភិបាល ជំនួយសម្ភារៈបច្ចេកទេសវេជ្ជសាស្ត្រជាច្រើន ហើយថ្មីៗនេះ ជប៉ុន បានផ្តល់ហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងសកម្មភាពបោសសំអាតមីន ជួយកសាងហេដ្ឋារចនាសម្ព័ន្ធស្ពាន ថ្នល់ ជួយកែលម្អប្រព័ន្ធចម្រោះទឹកស្អាត ប្រព័ន្ធលូនៅទីក្រុងភ្នំពេញ និងនៅខេត្តមួយចំនួនទៀតផង។ «តាមរយៈការវិវត្តឥតឈប់ឈរកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន ថ្នាក់ដឹកនាំប្រទេសទាំងពីរបានប្រកាសពង្រីកទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ មិត្តជប៉ុនគឺជាប្រទេសនិយាយតិចធ្វើច្រើន ជឿជាក់គ្នា យោគយល់គ្នា គោរពគ្នា និងផ្តល់ផលប្រយោជន៍ឱ្យគ្នា លើមូលដ្ឋានឈ្នះ ឈ្នះ និងសន្តិសហវិជ្ជមាន មិត្តភាពជាប្រពៃណី ជាប្រវត្តិសាស្ត្រដ៏យូរអង្វែងកម្ពុជា-ជប៉ុន»។ នេះជាការបញ្ជាក់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន។ ក្នុងនាមក្រសួងការពារជាតិ និងអគ្គបញ្ជាការ ឯកឧត្តម វង្ស ពិសេន បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយោធាកម្ពុជា-ជប៉ុន នាពេលកន្លងមក ហើយកងយោធពលខេមរភូមិន្ទ នឹងបន្តអនុវត្តនូវអនុស្សរណៈយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការយោធារវាង កម្ពុជា-ជប៉ុន ដែលបានចុះហត្ថលេខារួមគ្នាកាលពីឆ្នាំ២០១៣ នៅទីក្រុងតូក្យូ។ ឯកឧត្តម បានថ្លែងអំណរគុណដល់កងទ័ពស្វ័យការពារជប៉ុន ដែលបានយល់ព្រមគាំទ្រ និងជួយកសាងវិទ្យាស្ថានពហុជំនាញតេជោសែន លើជំនាញបញ្ជូនសារ និងគីមីសាស្ត្រ រួមទាំងការបំពាក់សម្ភារៈហ្វឹកហ្វឺន និងចាត់បញ្ជូនអ្នកជំនាញមកជួយរៀបចំកម្មវិធីសិក្សា បណ្តុះបណ្តាលយោធាចារ្យ បំពាក់សម្ភារៈទំនើបៗដល់កងពលតូចលេខ៧០ សម្រាប់បម្រើឲ្យការងារសង្គ្រោះគ្រោះមហន្តរាយ គ្រោះអគ្គីភ័យ និងបាក់រលំអគារជាដើម។ ឯកឧត្តមជឿជាក់ថា កងទ័ពប្រទេសទាំងពីរនឹងបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត តាមរយៈការបណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិត ការផ្លាស់ប្តូរព័ត៌មានទប់ស្កាត់អំពើភេរវកម្ម ប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន កិច្ចសហប្រតិបត្តិការមនុស្សធម៌ សង្គ្រោះគ្រោះមហន្តរាយ ការដោះមីន កិច្ចសហប្រតិបត្តិការប្រភេទទ័ព ការចូលចតនាវា និងការធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នា។ ក្នុងកិច្ចឆ្លើយយតប ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ូរីស៊ីតា យ៉ាស៊ូនូរី បានថ្លែងអំណរគុណដល់ឯកឧត្តមអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ដែលបានទទួលស្វាគមន៍រាក់ទាក់ និងបានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃសព អនុសេនីយ៍ឯក សួន រ៉ោន យុទ្ធជនកម្ពុជាដែលបានពលីជីវិតក្នុងហេតុការណ៍ផ្ទុះអាវុធនៅតំបន់ព្រំដែនមុំបីកាលពីថ្ងៃទី២៨ ឧសភា ឆ្នាំ២០២៥។ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ូរីស៊ីតា យ៉ាស៊ូនូរី បានរាយការណ៍ជូនឯកឧត្តមអគ្គមេបញ្ជាការផងដែរ ពីលទ្ធផលនៃកិច្ចពិភាក្សាជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក ដែលធ្វើឱ្យកងទ័ពប្រទេសទាំងពីរបង្កើនបាននូវកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ៕ ប្រភព៖ យុទ្ឋជន ខេមរៈ TweetSharePinShare0 Shares
ព័ត៌មានជាតិ និងសន្តិសុខសង្គម អប់រំ និងសិល្បៈកម្សាន្ត ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងគោរមងារ ព្រះមេធានុរ័ត្ន គូ សុភាព ព្រះរាជាគណៈកិត្តិយស ឱ្យឡើងទីជា សម្តេចព្រះឧត្តមវង្សា គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា Dermt Jul 5, 2025
ព័ត៌មានជាតិ និងសន្តិសុខសង្គម ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញជាអធិបតីពិធីប្រកាសបញ្ចូលសមាជិកថ្មី គណបក្សប្រជាជនកម្ពុជាខេត្ដត្បូងឃ្មុំ Dermt Jul 5, 2025
ព័ត៌មានជាតិ និងសន្តិសុខសង្គម ព័ត៌មានវិស័យបរិស្ថាន កងទ័ពកម្ពុជាចូលរួមជំរុញសកម្មភាពដើម្បីកម្ពុជាមានភាពស្អាត Dermt Jul 4, 2025
ព័ត៌មានជាតិ និងសន្តិសុខសង្គម ព័ត៌មានវិស័យបរិស្ថាន ឯកឧត្តម ង៉ូវ បូរីណា អញ្ជើញចូលរួមជាគណៈធិបតីក្នុងពិធីអង្គវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងសួង ខេត្តត្បូងឃ្មុំ Dermt Jul 3, 2025
ព័ត៌មានជាតិ និងសន្តិសុខសង្គម ព័ត៌មានវិស័យបរិស្ថាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងលោកជំទាវ ជា សុផាកន្នីបានអញ្ជើញចូលរួមពិធីបុណ្យពុទ្ធាភិសេក និងឆ្លងសារមន្ទីរពិស្តារប្រាំពីរចប់ និងខួបគម្រប់១០ឆ្នាំ និងគម្រប់១៦ឆ្នាំជូនចំពោះសម្តេចអគ្គមហាធម្មពោធិសាល ជាសុីម Dermt Jul 3, 2025
ព័ត៌មានជាតិ និងសន្តិសុខសង្គម ព័ត៌មានវិស័យបរិស្ថាន ព័ត៌មានអន្តរជាតិ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានអញ្ជើញអមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសដំណើរទស្សនៈកិច្ចផ្លូវការរបស់ឯកឧត្តម Lawrence Wong នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសិង្ហបុរីនិងលោកជំទាវ នៅវិមានសន្តិភាពក្នុងព្រះរាជាណាចក្រកម្ពុជាក្នុង “ពិធីបដិសណ្ឋារកិច្ចផ្លូវការ” Dermt Jul 2, 2025
ព័ត៌មានជាតិ និងសន្តិសុខសង្គម ព័ត៌មានវិស័យបរិស្ថាន ព័ត៌មានអន្តរជាតិ កិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន ជួយឧបត្ថម្ភការសិក្សាសិស្សក្រីក្រនៅជនបទ តាមរយៈការកែច្នៃសំរាម Dermt Jul 2, 2025
ព័ត៌មានអន្តរជាតិ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសាធារណការ ត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីស្តីទី ក្រោយព្យួរតំណែងលោកស្រី ផែ ថងថាន Dermt Jul 1, 2025
ព័ត៌មានជាតិ និងសន្តិសុខសង្គម ព័ត៌មានវិស័យបរិស្ថាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញចូលរួមពិធីទិវាមច្ឆជាតិលើកទី២០ នៅបឹងទន្លេបាទី Dermt Jul 1, 2025
ព័ត៌មានជាតិ និងសន្តិសុខសង្គម ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី បើកវគ្គបណ្តុះបណ្តាលជំនាញ «ភាពជាអ្នកដឹកនាំ និងប្រសិទ្ធភាពនៃការគ្រប់គ្រង» Dermt Jul 1, 2025
ព័ត៌មានវិស័យបរិស្ថាន ឯកឧត្តមប្រធានក្រុមការងារ បានថ្លែងជំរុញដល់រដ្ឋបាលខេត្តត្បូងឃ្មុំ បន្តដោះបញ្ហាប្រឈមជូនប្រជាពលរដ្ឋ ដើម្បីឆ្ពោះទៅរកលទ្ធផលកាន់តែប្រសើរ Dermt Jul 7, 2025
ព័ត៌មានវិស័យបរិស្ថាន ឯកឧត្តម ង៉ូវ បូរីណា បានដឹកនាំកម្មវិធីផ្សព្វផ្សាយសំរាប់សាធារណជន ក្នុងយុទ្ឋនាការ”ពន្លកបៃតង” ដើម្បី ឱ្យពួកគេយល់ដឹងអំពីសារៈសំខាន់នៃការដាំដើមឈើ Dermt Jul 6, 2025
ព័ត៌មានជាតិ និងសន្តិសុខសង្គម អប់រំ និងសិល្បៈកម្សាន្ត ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងគោរមងារ ព្រះមេធានុរ័ត្ន គូ សុភាព ព្រះរាជាគណៈកិត្តិយស ឱ្យឡើងទីជា សម្តេចព្រះឧត្តមវង្សា គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា Dermt Jul 5, 2025
ព័ត៌មានជាតិ និងសន្តិសុខសង្គម ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញជាអធិបតីពិធីប្រកាសបញ្ចូលសមាជិកថ្មី គណបក្សប្រជាជនកម្ពុជាខេត្ដត្បូងឃ្មុំ Dermt Jul 5, 2025