នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានអញ្ជើញចុះទៅស្រុកពញាក្រែកដើម្បីរៀបចំស្បៀងអាហារ គ្រឿងឧបភោគបរិភោគព្រមទាំងរបស់របរប្រើប្រាសចាំបាច់ជាច្រើនចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងភៀសសឹកពីតំបន់មានជម្លោះព្រំដែនកម្ពុជា-ថៃនៅក្នុងជំរំសុវត្ថិភាព ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រួមជាមួយពលរដ្ឋនៅស្រុកពញាក្រែក បន្តឧបត្ថម្ភគ្រឿងឧបភោគបរិភោគជូនពលរដ្ឋភៀសសឹក និងវីរៈកងទ័ពជួរមុខ
