សាលាអន្តរជាតិ ហ្វររ៉េសហៀល ប្រារព្ឋពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ឆ្នាំសិក្សា២០២៤-២០២៥

សាលាអន្តរជាតិ ហ្វររ៉េសហៀល ប្រារព្ឋពិធីប្រគល់វិញ្ញាបនបត្របញ្ចប់ឆ្នាំសិក្សា២០២៤-២០២៥ ជូនដល់សិស្សានុសិស្ស

 

ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ទី២០ ខែមិថុនា ឆ្នាំ២០២៥ សាលាអន្តរជាតិ ហ្វររ៉េសហៀល បានរៀបចំពិធី ប្រគល់វិញ្ញាបនបត្របញ្ចប់ឆ្នាំសិក្សា២០២៤-២០២៥ ជូនដល់សិស្សានុសិស្សរបស់ខ្លួនក្រោមវត្តមានដ៏ខ្ពង់ខ្ពស់​របស់​​លោកឧកញ៉ា ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិន គ្រុប ដែលមានការអញ្ជើញចូលរួមពីលោកគ្រូអ្នកគ្រូ អ្នកអាណាព្យាបាល និងសិស្សានុសិស្ស សរុបចំនួនជាង២០០នាក់ នៅទីតាំងសាលា អគារលេខ#50, ផ្លូវ271, សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ទល់មុខផ្សារហេងលី)។

 

ថ្លែងក្នុងអង្គពិធី លោកឧកញ៉ា ប៉ិច បូឡែន បានគូសបញ្ជាក់ថា៖ សាលាអន្តរជាតិ ហ្វររ៉េសហៀល ជាជម្រើសដ៏ល្អបំផុតសម្រាប់មាតាបិតាដែលកំពុង ស្វែងរកសាលាអន្តរជាតិ សម្រាប់បុត្រធីតា ដែលបាននឹងកំពុងផ្ដល់ជូននូវបីកម្មវិធីសិក្សា (Trilingual Curriculum) អង់គ្លេស ខ្មែរ និងចិន។

សាលាបានប្រើប្រាស់នូវកម្មវិធីសិក្សា Cambridge របស់ចក្រភពអង់គ្លេស ពីថ្នាក់ទី១ ដល់ទី១២ ដែលមានការទទួលស្គាល់ ជាង ១៦០ ប្រទេសទូទាំងពិភពលោក។ សញ្ញាបត្របញ្ចប់ការសិក្សាថ្នាក់ទី១២ ដែលចេញ ដោយ សាលាអន្តរជាតិ ហ្វររ៉េសហៀល ដែលមានតម្លៃសមមូលនឹងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ ដែលចេញដោយក្រសួងអប់រំ យុវជន និងកីឡា។

 

គួរកត់សំគាល់ផងដែរថា សាលាអន្តរជាតិ ហ្វររ៉េសហៀល  ក៏មានផ្ដល់ជូននូវកម្មវិធីសិក្សាបន្ថែម ដ៏ច្រើន សម្បូរបែប មានដូចជា៖ កម្មវិធីភាពជាអ្នកដឹកនាំ ចំណេះដឹងហិរញ្ញវត្ថុ ទស្សនកិច្ចសិក្សា សហគ្រិនភាព​ ក្លឹបសិក្សា ថ្នាក់បំប៉នភាសា តន្ត្រី បច្ចេកវិទ្យា សប្បុរសធម៌ របាំ និងសកម្មភាពកីឡាជាច្រើនទៀត។ មិនត្រឹមតែប៉ុណ្ណោះសិស្សានុសិស្សសិក្សាជាមួយគ្រូជនជាតិបរទេសដែលធានាបាននូវគុណភាពកម្រិតស្តង់ដារអន្តរជាតិ ជាពិសេស សិស្សានុសិស្សរបស់យើងមានភាពលេចធ្លោ និងមានសមត្ថភាព ក្នុងការប្រើប្រាស់ភាសា អង់គ្លេសបានយ៉ាងស្ទាត់ជំនាញ។

សាលារៀនអន្តរជាតិ ហ្វររ៉េសហៀល មានមូលដ្ឋានគ្រឹះរឹងមាំក្នុងនាមជាស្ថាប័នអប់រំឈានមុខមួយ។ សាលាតែងតែយកចិត្តទុកដាក់ខ្ពស់ដល់ការអភិវឌ្ឍបរិក្ខាសាលារៀន និងបរិស្ថានសាលារៀនល្អ។ សាលាក៏រក្សាបាននូវទំនាក់ទំនងល្អជាមួយមាតាបិតាសិស្ស ក្នុងការផ្ដល់ជូននូវព័ត៌មានអំពីការសិក្សា និងសកម្មភាពផ្សេងៗរបស់សិស្ស៕

ជាចុងក្រោយកម្មវិធីក៏មានការថតរូបអនុស្សាវរីយ៏រួមគ្នាជាមួយលោកគ្រូអ្នកគ្រូ អ្នកអាណាព្យាបាល និងសិស្សានុសិស្សប្រកបដោយភាពសប្បាយរីករាយ ជាមួយស្នាមញញឹមនៃភាពជោគជ័យទាំងអស់គ្នាផងដែរ។