ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានអញ្ជើញចូលរួមកិច្ចប្រជុំចង្អៀតពិភាក្សាអំពីសមត្ថកិច្ចពាក់ព័ន្ធនឹងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធទុកដាក់សំរាម សំណល់រឹងទីប្រជុំជន

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបានអញ្ជើញចូលរួមកិច្ចប្រជុំចង្អៀតពិភាក្សាអំពីសមត្ថកិច្ចពាក់ព័ន្ធនឹងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធទុកដាក់សំរាម សំណល់រឹងទីប្រជុំជន ក្រោមអធិបតីភាព ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ដែលមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងថ្នាក់ដឹកនាំ អ្នកជំនាញច្បាប់ និងមន្រ្តីជំនាញបច្ចេកទេសជាន់ខ្ពស់ពាក់ព័ន្ធ។