ព័ត៌មានវិស័យបរិស្ថាន ឯកឧត្ដម ង៉ូវ បូរីណា ដឹកនាំប្រជាពលរដ្ឋ ដាំដើមឈើ ក្នុងឃុំដំរិល Dermt Jun 25, 2025 0 ត្បូងឃ្មុំ៖ ឯកឧត្ដម ង៉ូវ បូរីណា រដ្ឋលេខាធិការ ដំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញដឹកនាំមន្រ្ដីរាជការ ប្រជាពលរដ្ឋ សិស្សានុសិស្ស ប្រមាជាង១០០នាក់ ចូលរួមដាំដើមឈើ ស្របតាមបណ្ដោយប្រឡាយទឹក ស្ថិតក្នុងឃុំដំរិល ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ សកម្មភាពនាំគ្នាដាំដើមឈើ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ នេះ ជាការចូលរួមយ៉ាងសកម្មលើយុទ្ធនាការ “ពន្លកបៃតង” សំដៅលើការដាំដើមឈើ តាមមូលដ្ឋាន ទីសាធារណៈ តំបន់ដីសិករិចរិល ដើម្បីពង្រីកគម្របបៃតង និងអព្យាក្រឹតកាបូននៅកម្ពុជា។ ក្នុងស្មារតីដើម្បីបរិស្ថានមានភាពបៃតង និងចីរភាព ឯកឧត្ដម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងប្រាប់ថា យើងទាំងអស់គ្នា ត្រូវបន្ដរួបរួមស្មារតីថែរក្សាបរិស្ថានកម្ពុជា ដោយចូលរួមជាមួយក្រសួងបរិស្ថាន លើគ្រប់យុទ្ធនាការ ដើម្បីភាពស្អាត ភាពបៃតង និងចីរភាពបរិស្ថាន ជាពិសេសធ្វើយ៉ាងណាជម្រុញឱ្យកម្ពុជាមានអព្យាក្រឹតកាបូន នាឆ្នាំ២០២៥។ ឯកឧត្ដម បានបន្ដថា ក្រសួងបរិស្ថាន និងមន្ទីរបរិស្ថានគ្រប់ រាជធានី ខេត្ត នឹងផ្ដល់ ឬចែកកូនឈើជូនប្រជាពលរដ្ឋយកទៅធ្វើការដាំដុះ ដោយឥតគិតថ្លៃ។ ជាមួយគ្នានេះដែរ ឯកឧត្ដម បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ មន្ដ្រីរាជការ ចូលរួមដាំដើមឈើ ឱ្យច្រើនតាមដែលអាចធ្វើទៅបានក្នុងរដូវវស្សាខាងមុខនេះ។ TweetSharePinShare0 Shares
ព័ត៌មានវិស័យបរិស្ថាន ឯកឧត្ដម តែម ម៉ឺន អញ្ជើញជាអធិបតីបិទកិច្ចប្រជុំស្ដីពី កីឡាលេីកទម្ងន់រយៈពេល ៣ថ្ងៃ Dermt Aug 14, 2025
ព័ត៌មានវិស័យបរិស្ថាន ក្រសួងបរិស្ថានកំពុងពន្លឿនការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវឡើងទៅភ្នំខ្នងផ្សារ ដើម្បីក្លាយជាគោលដៅលំហែបៃតងទាក់ទាញភ្ញៀវទេសចរណ៍ ឱ្យបានកាន់តែច្រើន Dermt Aug 14, 2025
ព័ត៌មានវិស័យបរិស្ថាន ក្រសួងបរិស្ថានទប់ស្កាត់ការបញ្ចេញសំណល់រាវបំពុលតំបន់ទឹកសាធារណៈបានចំនួន១០លានម៉ែត្រគូបក្នុងរយៈពេល៧ខែ Dermt Aug 12, 2025
ព័ត៌មានវិស័យបរិស្ថាន ក្រសួងបរិស្ថាន បាននាំយកអំណោយសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនិងលោកជំទាវបណ្ឌិតពេជ ចន្ទមុនី ហ៊ុនម៉ាណែត និងចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋភៀសសឹកនៅវត្តសុវណ្ណគិរីហៅវត្តឆែប និងប្រគល់អំណោយតំណាងជនភៀសសឹកវត្តដងផ្លិតនិងវត្តកំពង់សង្កែ នៅទីតាំងវត្តឆែប Dermt Aug 11, 2025
ព័ត៌មានវិស័យបរិស្ថាន ក្រសួងបរិស្ថានរៀបចំពិធីបួងសួងដល់វត្ថុសក្តិសិទ្ធ បារមីមានឬទ្ធិ ជួយឃុំគ្រងការពារវីរៈកងទ័ព និងប្រជាពលរដ្ឋខ្មែរ ជួបតែសេចក្តីសុខ សុវត្ថិភាពទាំងអស់គ្នា Dermt Aug 5, 2025
ព័ត៌មានវិស័យបរិស្ថាន លោកជំទាវ ងិន លីណា រដ្ឋលេខាធិការ តំណាង ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបាននាំយកគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ជូនប្រជាពលរដ្ឋភៀសសឹក និងវីរៈកងទ័ពជួរមុខខេត្តឧត្តរមានជ័យ Dermt Aug 2, 2025
ព័ត៌មានវិស័យបរិស្ថាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត សម្ដែងនូវសេចក្ដីក្ដុកក្ដួលអួលដេីមក នៅពេលអញ្ជើញគោរពវិញ្ញាណក្ខន្ធវីរកងទ័ពពលីនៅស្រុកក្រូចឆ្មារ Dermt Aug 1, 2025
ព័ត៌មានវិស័យបរិស្ថាន ក្នុងស្មារតីស្នេហាជាតិ និងវីរភាពដ៏អង់អាចក្លាហានរបស់វីរកងទ័ព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត សម្ដែងនូវសេចក្ដីក្ដុកក្ដួលអួល និងសោកស្ដាយជាទីបំផុត នៅពេលអញ្ជើញគោរពវិញ្ញាណក្ខន្ធវីរកងទ័ពពលីក្នុងសមរភូមិ Dermt Aug 1, 2025
ព័ត៌មានវិស័យបរិស្ថាន ក្រសួងបរិស្ថានប្រកាសបើកគម្រោង «មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន» ឆ្ពោះទៅកម្ពុជាបៃតង Dermt Aug 1, 2025
ព័ត៌មានវិស័យបរិស្ថាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានអញ្ជើញចូលរួមកិច្ចប្រជុំចង្អៀតពិភាក្សាអំពីសមត្ថកិច្ចពាក់ព័ន្ធនឹងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធទុកដាក់សំរាម សំណល់រឹងទីប្រជុំជន Dermt Aug 1, 2025